អំពី IIHE Cambodia
នាំយកសញ្ញាបត្រចក្រភពអង់គ្លេសមកជូននិស្សិតនៅកម្ពុជា
International Institute of Higher Education (IIHE) Cambodia ត្រូវបានបង្កើតឡើងដោយ IT Academy STEP Institute ដើម្បីផ្តល់ការអប់រំ និងសញ្ញាបត្រតាមប្រព័ន្ធអង់គ្លេសលើជំនាញធុរកិច្ច និងព័ត៌មានវិទ្យានៅកម្ពុជា ដោយសហការជាមួយ NCC Education។
បេសកកម្មរបស់យើង
ការអប់រំអន្តរជាតិគួរតែកាន់តែមានភាពងាយស្រួល ងាយយល់ និងអាចសម្រេចបាន
និស្សិតកម្ពុជាជាច្រើនមានបំណងចង់ទទួលបានសញ្ញាបត្រអន្តរជាតិ ប៉ុន្តែមិនអាចទៅរស់នៅ និងសិក្សានៅក្រៅប្រទេសរយៈពេលច្រើនឆ្នាំបានទេ។ IIHE Cambodia ផ្តល់ឱកាសឱ្យសិស្សដែលបានបញ្ចប់ការសិក្សាទទួលបានគុណវុឌ្ឍិអប់រំដែលទទួលស្គាល់ដោយចក្រភពអង់គ្លេស ដោយអាចបន្តការសិក្សានៅក្នុងប្រទេសកម្ពុជាបាន។ និស្សិតអាចសិក្សាចាប់ពីកម្រិត Level 3 ដល់កម្រិត Level 5នៅវិទ្យាស្ថានរបស់យើងក្នុងរាជធានីភ្នំពេញ ដោយទទួលបានការសិក្សាក្នុងថ្នាក់រៀនដែលមានចំនួននិស្សិតសមស្រប បន្ទប់ពិសោធន៍កុំព្យូទ័រ និងអ្នកប្រឹក្សាដែលផ្តល់ការគាំទ្រចាប់តាំងពីដំណាក់កាលចុះឈ្មោះចូលរៀន រហូតដល់បញ្ចប់ការសិក្សា។ បន្ទាប់ពីបញ្ចប់កម្រិតLevel 5 និស្សិតមានឱកាសបន្តការសិក្សាក្នុងកម្មវិធីបរិញ្ញាបត្របំពេញបន្ថែម រយៈពេលមួយឆ្នាំ របស់ចក្រភពអង់គ្លេស។
បេសកកម្មរបស់យើងគឺផ្តល់ការអប់រំតាមប្រព័ន្ធអង់គ្លេសក្នុងតម្លៃសមរម្យដល់និស្សិតកម្ពុជាដែលមានមហិច្ឆតាក្នុងការសិក្សាកម្រិតអន្តរជាតិ ព្រមទាំងរៀបចំពួកគេឱ្យមានសមត្ថភាពសម្រាប់អាជីពការងារក្នុងសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា និងនៅក្រៅប្រទេស។
បង្កើតឡើងដោយ IT Academy STEP Institute
វិទ្យាស្ថានថ្មី ជាមួយក្រុមការងារដែលមានបទពិសោធន៍
IIHE Cambodia ត្រូវបានបង្កើតឡើងដោយ IT Academy STEP Institute ដែលបានផ្តល់ការបណ្តុះបណ្តាលជំនាញអភិវឌ្ឍន៍សូហ្វវែរ និងជំនាញឌីជីថលដល់យុវជនកម្ពុជានៅរាជធានីភ្នំពេញ ចាប់តាំងពីឆ្នាំ ២០១៥ មក។ ពួកយេីងគឺជាវិទ្យាស្ថានឯកជនផ្នែកព័ត៌មានវិទ្យាដ៏ធំបំផុតនៅកម្ពុជា ដែលទទួលបានការទទួលស្គាល់ពីរាជរដ្ឋាភិបាល។
IIHE Cambodia បាននាំយកបទពិសោធន៍នេះមកផ្តល់ជូននូវកម្មវិធីសិក្សាតាមស្តង់ដារចក្រភពអង់គ្លេស លើជំនាញពាណិជ្ជកម្ម និងបច្ចេកវិទ្យាកុំព្យូទ័រ តាមរយៈភាពជាដៃគូជាមួយ NCC Education
IT Academy STEP Institute បានផ្តល់ការបណ្តុះបណ្តាលនៅរាជធានីភ្នំពេញ ចាប់តាំងពីឆ្នាំ ២០១៥ មក
បច្ចុប្បន្ន និស្សិតកំពុងសិក្សាថ្នាក់ពេញម៉ោងនៅ IT Academy STEP Institute។
IT Academy STEP Institute ទទួលបានការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា
តួនាទី និងសកម្មភាពរបស់ IIHE Cambodia
យើងខ្ញុំទទួលខុសត្រូវលើបទពិសោធន៍សិក្សារបស់អ្នកនៅក្នុងប្រទេសកម្ពុជា
- បង្រៀនផ្ទាល់ដោយគ្រូបណ្តុះបណ្តាលដែលមានសមត្ថភាព និងបទពិសោធន៍
- ផ្តល់សិទ្ធិឱ្យនិស្សិតប្រើប្រាស់សម្ភារៈសិក្សាតាមប្រព័ន្ធអនឡាញរបស់ NCC Education
- ចុះឈ្មោះនិស្សិត និងសម្របសម្រួលការងាររដ្ឋបាលសិក្សាជាមួយ NCC Education
- រៀបចំការវាយតម្លៃ និងការប្រឡងផ្លូវការ
- ផ្តល់ការប្រឹក្សាដល់និស្សិតគ្រប់រូប ចាប់ពីពេលចុះឈ្មោះរហូតដល់បញ្ចប់ការសិក្សា
- តាមដានវឌ្ឍនភាព និងផ្តល់ការណែនាំផ្នែកសិក្សា
- គាំទ្រនិស្សិតនៅពេលបន្តទៅកាន់ដំណាក់កាលចុងក្រោយនៃកម្មវិធីសញ្ញាបត្រចក្រភពអង់គ្លេសតាមប្រព័ន្ធអនឡាញ
- បង្រៀនក្នុងថ្នាក់ដែលមានចំនួននិស្សិតសមស្រប និងមានបន្ទប់ពិសោធន៍កុំព្យូទ័រនៅក្នុងវិទ្យាស្ថាន
IIHE Cambodia គឺជាមជ្ឈមណ្ឌលដៃគូដែលទទួលស្គាល់ដោយ NCC Education
បញ្ចប់ការសិក្សាដើម្បីទទួលបានសញ្ញាបត្រពីចក្រភពអង់គ្លេស ដែលត្រូវបានទទួលស្គាល់ដោយនិយោជក និងសាកលវិទ្យាល័យនានានៅទូទាំងពិភពលោក ដោយមិនចាំបាច់ធ្វើដំណើរទៅសិក្សានៅចក្រភពអង់គ្លេសផ្ទាល់ឡើយ។
មាគ៌ាសិក្សាអន្តរជាតិរបស់យើង
ស្តង់ដារអប់រំអង់គ្លេស ដែលមានការតភ្ជាប់ជាបន្តបន្ទាប់ពីមួយដំណាក់កាលទៅមួយដំណាក់កាល
NCC Education គឺជាស្ថាប័នផ្តល់សញ្ញាបត្ររបស់ចក្រភពអង់គ្លេស និងជាអ្នកផ្តល់ការអប់រំតាមប្រព័ន្ធអង់គ្លេសនៅទូទាំងពិភពលោក។ ស្ថាប័ននេះធ្វើការជាមួយបណ្តាញមជ្ឈមណ្ឌលដៃគូដែលទទួលស្គាល់ចំនួន ២៦៤ នៅក្នុងប្រទេសចំនួន ៦០ ហើយត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៦៦ ជាគម្រោងផ្តួចផ្តើមផ្នែកព័ត៌មានវិទ្យាដោយរដ្ឋាភិបាលចក្រភពអង់គ្លេស។ NCC Education ត្រូវបានទទួលស្គាល់ដោយ Ofqual ដែលជាស្ថាប័នគ្រប់គ្រងគុណវុឌ្ឍិនៅប្រទេសអង់គ្លេស ក្នុងនាមជាស្ថាប័នផ្តល់សញ្ញាបត្រតាមប្រព័ន្ធអង់គ្លេស។
NCC Education ជាស្ថាប័នដែលរៀបចំ និងផ្តល់សញ្ញាបត្រគុណវុឌ្ឍិកម្រិត Level 3 កម្រិត Level 4 និងកម្រិត Level 5 ។ តាមរយៈភាពជាដៃគូសម្រាប់ការបន្តការសិក្សានៅសាកលវិទ្យាល័យ និស្សិតដែលបានបញ្ចប់ការសិក្សាដោយជោគជ័យនៅកម្រិត Level 4 និងកម្រិត Level 5 នឹងទទួលបានការធានាសិទ្ធិចូលរៀនក្នុងកម្មវិធីបរិញ្ញាបត្របំពេញបន្ថែមរយៈពេលមួយឆ្នាំ ដែលត្រូវបានទទួលស្គាល់ និងផ្តល់សញ្ញាបត្រដោយសាកលវិទ្យាល័យ University of Greater Manchester និងរៀបចំការបង្រៀនតាមប្រព័ន្ធអនឡាញដោយ Western International College Online (WINC)។
-
ឆ្នាំទី១
ទីកន្លែងសិក្សា
IIHE Cambodia campus
សញ្ញាបត្រគុណវុឌ្ឍិដែលអ្នកទទួលបាន
សញ្ញាបត្រឌីប្លូមាកម្រិត Level 3 របស់ NCC Education ជំនាញពាណិជ្ជកម្ម ឬបច្ចេកវិទ្យាកុំព្យូទ័រ
-
ឆ្នាំទី២
ទីកន្លែងសិក្សា
IIHE Cambodia campus
សញ្ញាបត្រគុណវុឌ្ឍិដែលអ្នកទទួលបាន
សញ្ញាបត្រឌីប្លូមាកម្រិត Level 4 របស់ NCC Education
-
ឆ្នាំទី៣
ទីកន្លែងសិក្សា
IIHE Cambodia campus
សញ្ញាបត្រគុណវុឌ្ឍិដែលអ្នកទទួលបាន
សញ្ញាបត្រឌីប្លូមាកម្រិត Level 5 របស់ NCC Education
-
ឆ្នាំទី៤
ទីកន្លែងសិក្សា
សិក្សាតាមប្រព័ន្ធអនឡាញ ដោយបន្តទទួលបានការគាំទ្រពី IIHE Cambodia
សញ្ញាបត្រគុណវុឌ្ឍិដែលអ្នកទទួលបាន
សញ្ញាបត្របរិញ្ញាបត្រពីចក្រភពអង់គ្លេស ដែលត្រូវបានផ្ទៀងផ្ទាត់ និងផ្តល់ដោយ University of Greater Manchester
វិទ្យាស្ថានរបស់យើង
ជាកន្លែងសម្រាប់រៀនសូត្រ សួរសំណួរ និងអភិវឌ្ឍខ្លួនទៅមុខ
វិទ្យាស្ថានរបស់យើងនៅរាជធានីភ្នំពេញមានបន្ទប់រៀន បន្ទប់ពិសោធន៍កុំព្យូទ័រ កន្លែងសិក្សា និងធនធានចាំបាច់សម្រាប់ការសិក្សា។ ថ្នាក់រៀនមានចំនួននិស្សិតសមស្រប ហើយនិស្សិតគ្រប់រូបមានអ្នកប្រឹក្សាយោបល់ដែលផ្តល់ការគាំទ្រចាប់ពីពេលចុះឈ្មោះរហូតដល់បញ្ចប់ការសិក្សា។
- អាសយដ្ឋាន
- GS-03 មហាវិថីព្រះសីហនុ (ផ្លូវលេខ ២៧៤) ភូមិ ០៧ រាជធានីភ្នំពេញ ១២២៥០ ប្រទេសកម្ពុជា
- ម៉ោងធ្វើការ
- ថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ ម៉ោង ៨:០០ ព្រឹក ដល់ ៥:០០ ល្ងាច
