លេខទូរស័ព្ទ៖ +855 86 222 303 info@iihec.org Telegram៖ ផ្ញើសារមកយើង រាជធានីភ្នំពេញ ប្រទេសកម្ពុជា
EN KH

តម្លៃសិក្សា និងការចុះឈ្មោះចូលរៀន

ស្វែងយល់អំពីមាគ៌ាសិក្សាទាំងមូល និងថ្លៃសិក្សាមុនពេលចាប់ផ្តើម

International Institute of Higher Education (IIHE) Cambodia ផ្តល់ផែនការសិក្សាយ៉ាងច្បាស់លាស់ដល់និស្សិត និងក្រុមគ្រួសារ ចាប់ពីគុណវុឌ្ឍិដំបូងរហូតដល់ដំណាក់កាលចុងក្រោយនៃការទទួលបានសញ្ញាបត្របរិញ្ញាបត្ររបស់ចក្រភពអង់គ្លេស។

សិក្សានៅប្រទេសកម្ពុជា បង់ថ្លៃសិក្សាតាមដំណាក់កាល និងកាត់បន្ថយចំណាយលើការផ្លាស់ទីលំនៅ និងការរស់នៅក្រៅប្រទេស។

កក់ការប្រឹក្សាយោបល់ដោយឥតគិតថ្លៃ

តម្លៃសិក្សា

តម្លៃសិក្សាច្បាស់លាស់សម្រាប់គ្រប់ដំណាក់កាល

ថ្លៃសិក្សាត្រូវបង់តាមដំណាក់កាលនីមួយៗ។ សូមទាក់ទងផ្នែកចុះឈ្មោះចូលរៀន ដើម្បីទទួលបានតារាងតម្លៃសិក្សាដែលបានបញ្ជាក់ កាលបរិច្ឆេទបង់ប្រាក់ និងបញ្ជីចំណាយទាំងអស់ដែលរួមបញ្ចូល មុនពេលចុះឈ្មោះចូលរៀន។

ដំណាក់កាលនៃការបង់ប្រាក់តម្លៃសិក្សាដែលបានគ្រោងទុកនាពេលបច្ចុប្បន្ន
ថ្លៃចុះឈ្មោះចូលរៀន (បង់តែម្តង)US$250
ឆ្នាំទី ១៖ សញ្ញាបត្រ Level 3 DiplomaUS$3,800
ឆ្នាំទី ២៖ សញ្ញាបត្រ Level 4 DiplomaUS$4,300
ឆ្នាំទី ៣៖ សញ្ញាបត្រ Level 5 DiplomaUS$4,400
ឆ្នាំទី ៤៖ ដំណាក់កាលសិក្សាថ្នាក់បរិញ្ញាបត្រUS$5,600
តម្លៃសរុបនៃកម្មវិធីសិក្សាទាំងមូលUS$18,350

អាហារូបករណ៍

អាហារូបករណ៍នឹងមានផ្តល់ជូន ហើយនឹងត្រូវប្រកាសនៅឆ្នាំ ២០២៧

តើអ្នកណាខ្លះអាចដាក់ពាក្យបាន?

មានច្រើនជម្រើសសម្រាប់ចាប់ផ្តើមការសិក្សា

សិស្សដែលមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)

អាចចូលរៀនដោយផ្ទាល់ក្នុងកម្មវិធី NCC Education Level 3 Diploma in Business ឬ Level 3 Diploma in Computing ដោយមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរបស់កម្ពុជា (បាក់ឌុប)។ អ្នកត្រូវមានមុខវិជ្ជាកម្រិតមធ្យមសិក្សាចំនួន ៤ ដែលទទួលបាននិទ្ទេស C ឬកម្រិតសមមូល ដោយរួមមានមុខវិជ្ជាភាសាអង់គ្លេស និងគណិតវិទ្យា។

សិស្សដែលមានសញ្ញាបត្រ A Levels, IB ឬគុណវុឌ្ឍិផ្សេងទៀតដែលមានការទទួលស្គាល់

អ្នកសិក្សាពេញវ័យដែលមានគុណវុឌ្ឍិ ឬបទពិសោធន៍ពាក់ព័ន្ធ ដោយត្រូវឆ្លងកាត់ការពិនិត្យលើប្រវត្តិសិក្សា

លក្ខខណ្ឌភាសាអង់គ្លេស

IELTS 5.5 ឬការធ្វើតេស្តវាយតម្លៃកម្រិតភាសាអង់គ្លេសដោយឥតគិតថ្លៃរបស់យើង

សម្រាប់កម្មវិធី Level 3 Diploma in Business និង Computing អ្នកត្រូវមានពិន្ទុ IELTS ចាប់ពី 5.5 ឡើងទៅ ឬប្រឡងជាប់ក្នុងតេស្ត NCC Education Higher English Placement Test ដោយទទួលបានពិន្ទុចាប់ពី ៤០% ឡើងទៅ។ តេស្តនេះអាចធ្វើនៅ IIHE Cambodia ដោយឥតគិតថ្លៃ។ អ្នកមិនចាំបាច់មានលទ្ធផល IELTS ដើម្បីចាប់ផ្តើមការសិក្សានោះទេ។

យើងខ្ញុំនឹងពិនិត្យឯកសារសិក្សា និងកម្រិតភាសាអង់គ្លេសរបស់អ្នកមុនពេលចុះឈ្មោះ ដើម្បីកំណត់ដំណាក់កាលសិក្សាដែលស័ក្តិសមនឹងប្រវត្តិសិក្សារបស់អ្នក។

របៀបដាក់ពាក្យសុំចូលរៀន

ងាយស្រួលត្រឹមតែ ៤ ជំហាន

  1. កក់ពេលវេលាពិគ្រោះយោបល់ដោយឥតគិតថ្លៃនៅវិទ្យាស្ថាន ឬតាមប្រព័ន្ធអនឡាញ។
  2. យកមកជាមួយ ឬផ្ញើឯកសារសិក្សាចុងក្រោយរបស់អ្នក។
  3. បង្ហាញលទ្ធផល IELTS (ចាប់ពី 5.5 ឡើងទៅ) ឬធ្វើតេស្ត NCC Education Higher English Placement Test ដោយឥតគិតថ្លៃជាមួយយើងខ្ញុំ។
  4. ទទួលបានផែនការសិក្សា តារាងតម្លៃសិក្សា និងការណែនាំអំពីដំណើរការចុះឈ្មោះចូលរៀន។

មុនពេលចុះឈ្មោះចូលរៀន

ចំណុចបួនដែលត្រូវពិនិត្យមុនពេលបង់ប្រាក់

អ្នកអាចសួរយើងខ្ញុំអំពីចំណុចទាំងនេះ ក្នុងពេលពិគ្រោះយោបល់ដោយឥតគិតថ្លៃ។

ថ្លៃសិក្សាសម្រាប់ដំណាក់កាលនីមួយៗ

ថ្លៃសិក្សាត្រូវបង់តាមដំណាក់កាលនីមួយៗ។ សូមទាក់ទងផ្នែកចុះឈ្មោះចូលរៀន ដើម្បីទទួលបានតារាងតម្លៃសិក្សាដែលបានបញ្ជាក់ កាលបរិច្ឆេទបង់ប្រាក់ និងបញ្ជីចំណាយទាំងអស់ដែលរួមបញ្ចូល មុនពេលចុះឈ្មោះចូលរៀន។

កម្រិតភាសាអង់គ្លេសរបស់អ្នក

បង្ហាញលទ្ធផល IELTS (ចាប់ពី 5.5 ឡើងទៅ) ឬធ្វើតេស្ត NCC Education Higher English Placement Test ដោយឥតគិតថ្លៃជាមួយយើងខ្ញុំ។

របៀបវាយតម្លៃការសិក្សា

អ្នកនឹងធ្វើកិច្ចការអនុវត្តជាក់ស្តែង ព្រមទាំងការវាយតម្លៃ និងការប្រឡងផ្លូវការរបស់ NCC Education។ IIHE Cambodia រៀបចំការវាយតម្លៃ និងការប្រឡងទាំងនេះ ដោយសហការជាមួយ NCC Education។

ស្ថាប័នដែលផ្តល់សញ្ញាបត្រនីមួយៗ

NCC Education ជាស្ថាប័នផ្តល់សញ្ញាបត្រ Level 3, Level 4 និង Level 5 ខណៈសញ្ញាបត្របរិញ្ញាបត្រចុងក្រោយត្រូវបានផ្ទៀងផ្ទាត់ និងផ្តល់ដោយ University of Greater Manchester។

និស្សិតត្រូវបញ្ចប់កម្រិតសិក្សានីមួយៗដោយជោគជ័យ មុននឹងបន្តទៅកម្រិតបន្ទាប់។ បន្ទាប់ពីនិស្សិតបញ្ចប់ Level 5 ដោយជោគជ័យ និស្សិតនឹងទទួលបានការធានាសិទ្ធិបន្តការសិក្សាក្នុងកម្មវិធីបរិញ្ញាបត្របន្ថែមរយៈពេល ១ ឆ្នាំ។

មិនទាន់ច្បាស់ថាគួរចាប់ផ្តើមពីណាមែនទេ?

ក្រុមការងារចុះឈ្មោះចូលរៀនរបស់យើងនឹងពិនិត្យប្រវត្តិការសិក្សារបស់អ្នក ណែនាំអំពីការធ្វើតេស្តវាយតម្លៃសមត្ថភាពភាសាអង់គ្លេស និងចំណេះដឹងឌីជីថលដោយឥតគិតថ្លៃ ព្រមទាំងពន្យល់អំពីកម្មវិធីសិក្សា តម្លៃសិក្សា និងវគ្គសិក្សាថ្មីបន្ទាប់។ ការប្រឹក្សាយោបល់នេះគឺឥតគិតថ្លៃ

កក់ការប្រឹក្សាយោបល់ដោយឥតគិតថ្លៃ
កក់ការប្រឹក្សាយោបល់ដោយឥតគិតថ្លៃ